ជ្រើសរើសភាសា: Khmer Khmer English English
មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែធ្នូ ឆ្នាំ ២០២៣

ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៧៦ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប.

មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ទូទាំងខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីខេត្ត និងការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត  ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន២រូប លោកនាយករដ្ឋបាលខេត្ត សាខាពន្ធដារខេត្ត រតនាគារខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត រដ្ឋបាលក្រុង សហគម៏កោះទន្សាយ រដ្ឋបាលសង្កាត់ព្រៃធំ រដ្ឋបាលសង្កាត់កែប មន្ទីរជំនាញដែលពាក់ពន្ធ និងអាជីករដែលបានដាក់ពាក្យចូលរួម ដេញថ្លៃ សរុបប្រមាណចំនួន ៤៥ រូប ។

សម្រាប់អាជីវកម្មដែលបានដាក់ឲ្យដេញថ្លៃសម្រាប់ឆ្នាំ២០២៤នោះមានចំនួន៣កន្លែង ដូចខាងក្រោម៖ .ភាស៊ីផ្សារកែប, .ភាស៊ីផ្សារសេះស, .ភាស៊ីផែកែបកោះទន្សាយ ។ ការដេញថ្លៃភាស៊ីសម្រាប់អាជីកម្មឆ្នាំ ២០២៤ នេះបានបញ្ចាប់ដោយជោគជ័យ និងពុំមានការតវ៉ា ពីអាជីករដែលបានដាក់ពាក្យចូលរួមដេញថ្លៃនោះទេ

ជាចុងបញ្ចាប់ ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្ត បានណែនាំឲ្យអាជីករដែលដេញថ្លៃភាស៊ីបានយក ចិត្តទុកដាក់អនុវត្តតាមសៀវភៅបន្ទុក និងគ្រប់គ្រងសំរាមទៅទីតាំងរបស់ខ្លូនដែលដេញបានឲ្យបានស្អាត សម្រាប់ ទូកទេសចរណ៍ត្រូវបំពាក់អាវពងសុវត្ថភាពថ្មីៗគ្រប់ចំនួន ទូកត្រូវតែស្អាត ដើម្បីឲ្យភ្ញៀវទេសចរណ៍ដែលមកជិះ ទៅលេងកោះទន្សាយមានសុវត្ថភាព ។ ការដាក់ដេញថ្លៃភាស៊ីបានបញ្ចាប់នៅម៉ោង ១១:៣០​នាទី ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ ។


 

ព័ត៌មានទាក់ទង